កម្ពុជាដាក់លិខិតទៅអង្កការសហប្រជាជាតិពីសកម្មភាពកងទ័ពថៃរំលោភលើបទឈប់បាញ់

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាបានដាក់លិខិតទៅអង្គការសហប្រជាជាតិ បញ្ជាក់ពីភាពផុយស្រួយនៃបទឈប់បាញ់ ដែលបង្កឡើងពីសកម្មភាពរំលោភបំពានរបស់កងទ័ពថៃ។ ការដាក់លិខិតពីភាគីកម្ពុជានេះ ស្របពេលកងទ័ពថៃបន្តព្រមានត្រៀមបើកការវាយប្រហារជាថ្មីលើកម្ពុជា។